Skip to main content

Posts

Showing posts from June 22, 2023

គ៤​ របស់គបម តើគ៤​ជាអ្វី?

គ៤គឺជា​អក្សរ​កាត់​ទាំង៤ ​ដែលតាងពាក្យ គុណតម្លៃ គោលបំណង គោលការណ៍​គ្រឹះ និង គោលនយោបាយ គ១ - គុណតម្លៃ៖  សាមគ្គីភាព យុត្តិធម៌ អហិង្សា គ២ - គោលបំណង៖  ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និង ប្រទេសជាតិ មានអធិបតេយ្យពេញលេញ   គ៣ - គោលការណ៍គ្រឹះ៖ ១.   ស្ម័គ្រចិត្ត និងបើកចំហរ ២.   សមាជិកធិបតេយ្យ (ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស) ៣.   ប្រជាធិបតេយ្យបែបវិមជ្ឈការ ៤.   អ្នកដឹកនាំខាងលើ ដើរតួនាទីជាអ្នកសម្របសម្រួល និងពង្រឹងសមត្ថភាព សមាជិក និងប្រជាពលរដ្ឋទូទៅ ៥. ភាពជាម្ចាស់ ជាពិសេសស្វ័យភាពហិរញ្ញវត្ថុ ៦. ផ្តល់ឱកាសស្មើគ្នាចំពោះបុរស ស្រ្តី និងយុវជនក្នុងរចនាសម្ព័ន្ធដឹកនាំ និងការសម្រេចចិត្តផ្សេងៗ។ គ៤ - គោលនយោបាយ៖  ជំរុញឲ្យមានការអភិវឌ្ឍ នូវគោល​នយោ​បាយ គបម ជាពិសេសគោលនយោបាយដូចបាន​សន្យា​ជាមួយ​ម្ចាស់ឆ្នោត និង ឯកសារ​ គោល​នយោបាយ ​ សៀវភៅបៃតង របស់គបម។