Skip to main content

Posts

Showing posts with the label ប្រជាធិបតេយ្យ​

អ្នកដឹកនាំនយោបាយល្អ

ខាងក្រោម​នេះ​គឺជា​គុណសម្បត្តិ​មួយចំនួន​របស់​មេដឹកនាំ​នយោបាយ​ល្អ​៖ សុចរិតភាព៖ អ្នកដឹកនាំនយោបាយល្អ មានភាពស្មោះត្រង់ និងគួរឱ្យទុកចិត្ត, មានតម្លាភាពចំពោះ​​រាល់សកម្មភាព និងការសម្រេចចិត្ត និងចាត់ទុក​ផលប្រយោជន៍របស់ម្ចាស់ឆ្នោតនៅក្នុងមណ្ឌលរបស់ខ្លួនជាធំ។ ភាពក្លាហាន៖ អ្នកដឹកនាំនយោបាយល្អមិនខ្លាចក្នុងការក្រោកឈរ ឬ​ប្រឈម ចំពោះអ្វីដែលខ្លួនជឿនោះទេ សូម្បីការក្រោកឈរ មិនមានប្រជាប្រិយភាពក៏ដោយ។ អ្នកនយោបាយបែបនេះ មានឆន្ទៈ​ក្នុងការសម្រេចចិត្តដ៏ស្វិតស្វាញ ទោះបីជា គាត់ដឹងថា គាត់នឹងប្រឈម​ជាមួយក្រុមជំទាស់​ក៏ដោយ។ ទស្សនៈវិស័យ៖ អ្នកដឹកនាំនយោបាយល្អ មានចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគតសហគមន៍ ឬប្រទេសរបស់ខ្លួន។ អ្នកដឹកនាំ​បែបនេះ អាចបង្ហាញ ឬប្រាប់​នូវចក្ខុវិស័យនេះ ដល់អ្នកដទៃ ឬអ្នកគាំទ្រ និងជំរុញឱ្យមានសកម្មភាព​ឆ្ពោះទៅរកទស្សនៈវិស័យនេះ។ ជំនាញទំនាក់ទំនង៖ អ្នកដឹកនាំនយោបាយល្អ គឺជាអ្នកដែលចេះ ប្រាស្រ័យទាក់ទងដ៏មានប្រសិទ្ធភាព, អាចពន្យល់យ៉ាងច្បាស់ពីគំនិត និងគោលនយោបាយរបស់បក្ស ទៅអ្នកដ៏ទៃ ឬអ្នកគាំទ្រ ហើយអាចបង្កើតការឯកភាពគ្នា នាំឱ្យធ្វើការងារ​បានសម្រេច។ ជំនាញសហការ៖ អ្នកដឹកនាំនយោបាយល្អ អាចធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយអ្នកដទៃ សូម្ប