Skip to main content

Posts

Showing posts from June 30, 2023

លេខរៀង​ទី១១

បោះឆ្នោត​ជូន គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​ ជាជម្រើសថ្មី ដើម្បី​ប្រជាធិបតេយ្យសេរីពហុបក្ស, នីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស លុបបំបាត់អំពើពុករលួយ ដើម្បីប្រជាពលរដ្ឋ​រស់នៅមានជីវភាពសមរម្យ និងថ្លៃថ្នូរ...   @sokhasek បោះឆ្នោតដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន ឈានទៅស្ដារប្រជាធិបតេយ្យ និងនីតិរដ្ឋឡើងវិញ, លើកកម្ពស់ ការគោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិ និងសិទ្ធិសារព័ត៌មានឯករាជ។ ♬ original sound - SEKSOKHA

សេចក្តីថ្លែងការណ៍

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សូមសម្ដែងការហួសចិត្តលើ «សំណើសុំពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លេខ ៦៣៥ គ.ជ.ប ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣»។ #GDP #គបម #បោះឆ្នោត២០២៣ #ElectionsKH

គោលនយោបាយសំខាន់ៗ​១១​ចំណុច​របស់គណបក្សប្រជាធិបតេយ្យមូលដា្ឋន (គបម)

១. កំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមតែ២អាណត្តិ។ តម្កល់ផលប្រយោជន៍ជាតិជាធំ។ ២. បញ្ឍប់ការរើសអើងនយោបាយ។ លុបបំបាត់បក្សពួកនិយម លុបបំបាត់អំពើពុករលួយ។ ៣. ការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់រូប ពីការរំលោភបំពានរបស់អ្នកមានអំណាច ជាពិសេស ការពារសិទ្ធិនយោបាយ សិទ្ធិស្រ្តី សិទ្ធិការងារនិងសេដ្ឋកិច្ច សិទ្ធិសហជីព និងសិទ្ធិដីធ្លី។ ៤. ផ្តល់សេវាព្យាបាលប្រកបដោយគុណភាពជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយមិនគិតថ្លៃ។ ៥. ផ្តល់ឱកាសដល់យុវជនទទួលបានការសិក្សាគ្រប់ជំនាញ និងគ្រប់កម្រិតដោយឥតគិតថ្លៃ។ ៦. ជួយពលរដ្ឋដោះបំណុលតាមរយៈគោលនយោបាយហិរញ្ញវត្ថុ និងឱកាសទទួលបានប្រាក់ចំណូល។ ៧. ជួយកសិករទទួលបាន ទឹក ទុន ទីផ្សារល្អ។ សកហគមន៍កសិកម្មទទួលបានទុនមានការប្រាក់៣%ក្នុងមួយឆ្នាំ។គាំទ្រឱ្យមានសហគ្រាស ផលិតជី ថ្នាំនិងសម្ភារៈកសិកម្មក្នុងស្រុក ដើម្បីកាត់បន្ថយការចំណាយរបស់កសិករ។ ៨. ការពារនិងអភិរក្សព្រៃឈើ ការពារព្រៃឈើលិចទឹក និងស្ដារប្រឡាយ ស្ទឹង បឹង ព្រែក អូរ ឱ្យស្រុកខ្មែរសម្បូរត្រីឡើងវិញ និងផ្ដល់ជាប្រភពទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់លើវិស័យកសិកម្ម។  ៩. ផ្តល់ប្រាក់ឧបត្ថម្ភ៥០% នៃប្រាក់ខែគោល ជូនកម្មករនិយោជិតរហូតដល់ ៥ខែ ក្នុងកំឡុងពេលគ្មានការ