Skip to main content

Posts

Showing posts from June 23, 2023

សេចក្ដីថ្លែងការណ៍ស្ដីពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត ២៣ ០៦ ២០២៣

សេចក្តីថ្លែងការណ៍ ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខកចិត្តជាខ្លាំងដែលសង្កេតឃើញវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានអនុម័តដោយរដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា យ៉ាងតក់ក្រហល់ កៀកទៅនឹងថ្ងៃបោះឆ្នោតបែបនេះ។ គបម យល់ឃើញថាគោលបំណងរបស់ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ មិនស៊ីសង្វាក់ជាមួយនឹងខ្លឹមសារនោះទេ ពីព្រោះវាមិនបានលើកស្ទួយគុណតម្លៃនៃគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សដូចបានលើកឡើងក្នុងសំណើវិសោធនកម្មនោះឡើយ ផ្ទុយទៅវិញ វាធ្វើឲ្យដំណើរការប្រជាធិបតេយ្យសេរីពហុបក្សកាន់តែរួមតូចចង្អៀតទៅវិញ ហើយបង្កឲ្យមានភាពភ័យខ្លាច ភាន់ច្រឡំ និងប៉ះពាល់ដល់ការសម្រេចចិត្តរបស់ម្ចាស់ឆ្នោតថែមទៀត។  គបម យល់ឃើញថាច្បាប់នេះ គឺនៅមានមន្ទិល និងភាពមិនប្រក្រតី ជាច្រើនទាក់ទងទៅនឹងនីតិវិធីនៃការកំណត់   លក្ខណៈវិនិច្ឆ័យហេតុផល និងការគ្រប់គ្រងទិន្នន័យឈ្មោះអ្នកដែលខកខានមិនបានទៅបោះឆ្នោត។ ការហាមឃាត់មិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោតរហូតដល់ទៅរយៈពេល ១០ឆ្នាំ ដោយសារការខកខានមិនបានទៅបោះឆ្នោត ជាលក្ខខណ្ឌមិនសមហេតុផលនោះទេ។ គបម យល់ឃើញថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជាការប្រើប្រាស់អំណាចនីតិបញ្ញត្តិជាឧបករណ៍ដើម្បីយុទ្ធសាស្ត្រកេងចំណេញនយោបា