Skip to main content

នីតិរដ្ឋ ផលវិបាក និង​វិធានការ

នីតិរដ្ឋ គឺជាគោលការណ៍នៃអភិបាលកិច្ចដែល​ក្នុងគោលការណ៍នេះ បុគ្គល ស្ថាប័ន និងអង្គភាពនានា ទាំងសាធារណៈ និងឯកជន រួមទាំងរដ្ឋផ្ទាល់ ត្រូវទទួលខុសត្រូវចំពោះច្បាប់ដែលត្រូវបានប្រកាស​ឱ្យប្រើប្រាស់ជាសាធារណៈ ​ដាក់​ឱ្យ​អនុវត្តស្មើៗភាពគ្នា និង​វិនិច្ឆ័យដោយឯករាជ្យ ព្រមទាំងស្របតាមបទដ្ឋាន និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ស្ថានភាព​នីតិរដ្ឋ​នៅ​កម្ពុជា​គឺ​ ​អន់​ថយ។ ប្រទេសនេះត្រូវបានចាត់ក្នុង​លំដាប់​ថ្នាក់ទី១៣៩​ក្នុងចំណោម១៤០ប្រទេសនៅក្នុងសន្ទស្សន៍​​នីតិរដ្ឋរបស់គម្រោង​យុត្តិធម៌ពិភពលោក។ នេះ​មាន​ន័យ​ថា កម្ពុជា​ត្រូវបានកត់​​ត្រា​​​ជា​នីតិរដ្ឋ​អន់​​បំផុត​​ក្នុង​ពិភពលោក។

មាន​កត្តា​មួយ​ចំនួន​ដែលជា​ចំណែក​ធ្វើឱ្យ​ស្ថានភាព​នីតិរដ្ឋ​នៅ​កម្ពុជា​អន់បែបនេះ​។ កត្តា​ទាំងនេះ មានដូចជា៖ 

អំពើពុករលួយ៖ អំពើពុករលួយកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ហើយវាធ្វើឱ្យខូចការ​ដល់នីតិរដ្ឋ។ មន្ត្រីពុករលួយច្រើនតែ អាចធ្វើសកម្មភាពដោយនិទណ្ឌភាព ហើយមន្ត្រីបែបនោះ អាចប្រើអំណាចរបស់ខ្លួន​ ធ្វើឱ្យ​មានឥទ្ធិពលលើលទ្ធផលនៃសំណុំរឿងផ្លូវច្បាប់។

ការជ្រៀតជ្រែកផ្នែកនយោបាយ៖ រដ្ឋាភិបាលតែងតែជ្រៀតជ្រែកចូល​ក្នុងប្រព័ន្ធតុលាការ ហើយការ​នេះធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ។ នេះមានន័យថា ចៅក្រមច្រើនតែ​មិនអាចធ្វើការសម្រេចចិត្តដោយមិនលម្អៀង​ឡើយ ហើយចៅក្រម​ទាំងនោះ អាច​ទទួលរងសម្ពាធ​ឱ្យកាត់ក្ដី​លម្អៀង​ទៅរដ្ឋាភិបាល។

កង្វះសិទ្ធិទទួលបានយុត្តិធម៌៖ ប្រជាជនកម្ពុជាជាច្រើនមិនមានសិទ្ធិទទួលបានយុត្តិធម៌ទេ​ ដែលនេះមានន័យថា ប្រជាពលរដ្ឋ​មិនអាចអនុវត្តសិទ្ធិរបស់ខ្លួន​បានឡើយ។ នេះគឺបណ្ដាលមកពី​កត្តា​មួយ​ចំនួន ​រួម​មាន ភាព​ក្រីក្រ កង្វះ​ការ​អប់រំ និង​ការរស់នៅ​​ឆ្ងាយ​ពី​តុលាការ។

ស្ថានភាពអន់ថយ​នៃ​​នីតិរដ្ឋ​នៅ​កម្ពុជា​បណ្ដាលឱ្យ​មាន​ផល​វិបាក​មួយ​ចំនួន មានដូចជា៖

អសន្តិសុខ៖ កង្វះនីតិរដ្ឋ ជាចំណែកធ្វើឱ្យមានអសន្តិសុខក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋ មិនសូវចាត់ទុកថា មានសុវត្ថិភាពទេ នៅពេលដែលពួកគាត់ដឹងថា មិនអាចពឹងផ្អែក ឬជឿទុកចិត្ត​លើច្បាប់​ក្នុងការការពារពួកគាត់។

អភិវឌ្ឍន៍សេដ្ឋកិច្ច៖ កង្វះនីតិរដ្ឋក៏​ជារបាំង រារាំងដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែរ។ ក្រុម​វិនិយោគិន មិនសូវចាប់អារម្មណ៍​ដាក់ទុន​វិនិយោគនៅក្នុងប្រទេសដែលនីតិរដ្ឋ​អន់នោះឡើយ ព្រោះក្រុមវិនិយោគិនងាយនឹងប្រឈម​ការ​ខាត​បង់ទុនវិនិយោគរបស់ខ្លួន។

ការរំលោភសិទ្ធិមនុស្ស៖ កង្វះនីតិរដ្ឋក៏​ជាចំណែក​ធ្វើឱ្យមាន​ការរំលោភសិទ្ធិមនុស្ស​ដែរ។ ប្រជាពលរដ្ឋ កាន់​តែ​អាច​​ទទួលរងនូវការរំលោភសិទ្ធិមនុស្ស នៅពេលដែលពួកគាត់​ដឹងថា ខ្លួនមិនអាចពឹងផ្អែក ឬជឿលើច្បាប់​ក្នុង​ការ​ការពារពួកគាត់​។

មានកិច្ចការមួយចំនួនដែលគេ​អាចធ្វើដើម្បី​​ឱ្យ​នីតិរដ្ឋនៅកម្ពុជាល្អឡើងវិញ។​ កិច្ចការ​ទាំងនេះ​មានដូចជា៖ 

ការបំបាត់​​អំពើពុករលួយ៖ រដ្ឋាភិបាលត្រូវចាត់វិធានការដើម្បី​បំបាត់​អំពើពុករលួយ។ ការបំបាត់​អំពើពុករលួយ មាន​ការ​ធានា​ ចាប់មន្ត្រី​ពុករលួយនោះ មកទទួល​ខុស​ត្រូវ ហើយ​​ប្រព័ន្ធ​តុលាការ​​ត្រូវតែឯករាជ្យដោយ​ពុំមានការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយឡើយ។

ធានាសិទ្ធិទទួលបានយុត្តិធម៌៖ រដ្ឋាភិបាលត្រូវធានាថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ទទួលបានយុត្តិធម៌។ ការធានានេះ មានដូចជា ការផ្តល់ជំនួយផ្នែកច្បាប់ដល់អ្នកដែលមិនអាចមានលទ្ធភាព និងរៀបចំឱ្យមានតុលាការ​ដែល​កាន់តែងាយស្រួលដល់ប្រជាជនដែលរស់នៅ​​ក្នុងតំបន់ជនបទ។

ការពង្រឹងប្រព័ន្ធតុលាការ៖ រដ្ឋាភិបាលត្រូវពង្រឹងប្រព័ន្ធតុលាការ។ ការពង្រឹង​ប្រព័ន្ធតុលាការ មានការធានាថា ចៅក្រមមានភាពឯករាជ្យ និងមិនលម្អៀង ហើយចៅក្រមទាំងនោះមានធនធានដែលពួកគាត់​ត្រូវការ សម្រាប់​បំពេញការងាររបស់ពួកគាត់​ប្រកបដោយប្រសិទ្ធភាព​។

ការធ្វើឱ្យ​នីតិរដ្ឋនៅកម្ពុជាល្អប្រសើរ គឺជាបញ្ហាប្រឈមដ៏ស្មុគស្មាញ​។ ប៉ុន្តែ ​វាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍ​​រយៈពេលវែងរបស់ប្រទេសកម្ពុជា​។ តាមរយៈការចាត់វិធានការដូចជា លុបបំបាត់​អំពើពុករលួយ ធានាបាននូវសិទ្ធិទទួលបានយុត្តិធម៌ និងពង្រឹងប្រព័ន្ធតុលាការ រដ្ឋាភិបាលអាច​នឹង​បោះជំហាន​ឆ្ពោះទៅរកសង្គមមួយដែលកាន់តែមាន​យុត្តិធម៌ និង​សមធម៌។

Comments

អត្ថបទមើលច្រើន​ជាងគេ

គោលនយោបាយ ១១ ចំណុច​របស់គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន

ដើម្បីចូលរួម​ប្រកួត​ប្រជែង​​ក្នុងបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ដែលនឹង​​ប្រព្រឹត្ត​ទៅនៅថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​  បានដាក់ចេញនូវ​គោលនយោបាយ​សំខាន់​១១​ចំណុច​ដូចខាងក្រោម៖  

គោលនយោបាយសំខាន់ៗ​១១​ចំណុច​របស់គណបក្សប្រជាធិបតេយ្យមូលដា្ឋន (គបម)

១. កំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមតែ២អាណត្តិ។ តម្កល់ផលប្រយោជន៍ជាតិជាធំ។ ២. បញ្ឍប់ការរើសអើងនយោបាយ។ លុបបំបាត់បក្សពួកនិយម លុបបំបាត់អំពើពុករលួយ។ ៣. ការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់រូប ពីការរំលោភបំពានរបស់អ្នកមានអំណាច ជាពិសេស ការពារសិទ្ធិនយោបាយ សិទ្ធិស្រ្តី សិទ្ធិការងារនិងសេដ្ឋកិច្ច សិទ្ធិសហជីព និងសិទ្ធិដីធ្លី។ ៤. ផ្តល់សេវាព្យាបាលប្រកបដោយគុណភាពជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយមិនគិតថ្លៃ។ ៥. ផ្តល់ឱកាសដល់យុវជនទទួលបានការសិក្សាគ្រប់ជំនាញ និងគ្រប់កម្រិតដោយឥតគិតថ្លៃ។ ៦. ជួយពលរដ្ឋដោះបំណុលតាមរយៈគោលនយោបាយហិរញ្ញវត្ថុ និងឱកាសទទួលបានប្រាក់ចំណូល។ ៧. ជួយកសិករទទួលបាន ទឹក ទុន ទីផ្សារល្អ។ សកហគមន៍កសិកម្មទទួលបានទុនមានការប្រាក់៣%ក្នុងមួយឆ្នាំ។គាំទ្រឱ្យមានសហគ្រាស ផលិតជី ថ្នាំនិងសម្ភារៈកសិកម្មក្នុងស្រុក ដើម្បីកាត់បន្ថយការចំណាយរបស់កសិករ។ ៨. ការពារនិងអភិរក្សព្រៃឈើ ការពារព្រៃឈើលិចទឹក និងស្ដារប្រឡាយ ស្ទឹង បឹង ព្រែក អូរ ឱ្យស្រុកខ្មែរសម្បូរត្រីឡើងវិញ និងផ្ដល់ជាប្រភពទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់លើវិស័យកសិកម្ម។  ៩. ផ្តល់ប្រាក់ឧបត្ថម្ភ៥០% នៃប្រាក់ខែគោល ជូនកម្មករនិយោជិតរហូតដល់ ៥ខែ ក្នុងកំឡុងពេលគ្មា...

គោលនយោបាយ ១១ចំណុចរបស់គណបក្សប្រជាធិបតេយ្យមូលដា្ឋន

គោលនយោបាយ ១១ចំណុចសំខាន់ៗរបស់គណបក្សប្រជាធិបតេយ្យមូលដា្ឋន (គបម) ដើម្បីចូលរួមប្រកួតប្រជែង​​​ក្នុងការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី៧ ដែលនឹង​ប្រព្រឹត្ត​ទៅ ​នៅថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានដាក់ចេញនូវគោលនយោបាយសំខាន់​ៗ​១១ចំណុច​ដូច​ខាងក្រោម៖​ កំណត់អាណត្តិនាយករដ្ឋមន្ត្រី​ត្រឹមតែ២អាណត្តិ។ តម្កល់ផលប្រយោជន៍ជាតិជាធំ។ បញ្ឍប់ការរើសអើងនយោបាយ។ លុបបំបាត់បក្សពួកនិយម លុបបំបាត់​អំពើពុករលួយ។ ការពារសិទ្ធិ និងផលប្រយោជន៍​របស់​ប្រជាពលរដ្ឋគ្រប់រូប ពីការរំលោភបំពានរបស់អ្នកមានអំណាច​ ជាពិសេស ការពារ​សិទ្ធិនយោបាយ សិទ្ធិស្រ្តី សិទ្ធិការងារនិងសេដ្ឋកិច្ច សិទ្ធិសហជីព​ និងសិទ្ធិដីធ្លី។ ផ្តល់សេវាព្យាបាលប្រកបដោយគុណភាពជូនប្រជាពលរដ្ឋខ្មែរ​គ្រប់រូប ដោយមិនគិតថ្លៃ។ ផ្តល់ឱកាសដល់យុវជន​ទទួលបាន​ការ​សិក្សា​គ្រប់ជំនាញ និងគ្រប់កម្រិតដោយឥតគិតថ្លៃ។ ជួយពលរដ្ឋដោះបំណុលតាមរយៈគោលនយោបាយហិរញ្ញវត្ថុ និងឱកាសទទួលបានប្រាក់ចំណូល។ ជួយកសិករ​ទទួលបាន​ ទឹក​ ទុន ទីផ្សារ​ល្អ។ សកហគមន៍កសិកម្ម​ទទួលបាន​ទុនមាន​ការប្រាក់​៣%​ក្នុងមួយឆ្នាំ។​គាំទ្រ​ឱ្យមានសហគ្រាស ផលិតជី ថ្នាំនិងសម្ភារៈកសិកម្មក្នុងស្រុក ដើម្បីកាត់...

សេចក្តីថ្លែងការណ៍

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សូមសម្ដែងការហួសចិត្តលើ «សំណើសុំពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លេខ ៦៣៥ គ.ជ.ប ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣»។ #GDP #គបម #បោះឆ្នោត២០២៣ #ElectionsKH

គ៤​ របស់គបម តើគ៤​ជាអ្វី?

គ៤គឺជា​អក្សរ​កាត់​ទាំង៤ ​ដែលតាងពាក្យ គុណតម្លៃ គោលបំណង គោលការណ៍​គ្រឹះ និង គោលនយោបាយ គ១ - គុណតម្លៃ៖  សាមគ្គីភាព យុត្តិធម៌ អហិង្សា គ២ - គោលបំណង៖  ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និង ប្រទេសជាតិ មានអធិបតេយ្យពេញលេញ   គ៣ - គោលការណ៍គ្រឹះ៖ ១.   ស្ម័គ្រចិត្ត និងបើកចំហរ ២.   សមាជិកធិបតេយ្យ (ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស) ៣.   ប្រជាធិបតេយ្យបែបវិមជ្ឈការ ៤.   អ្នកដឹកនាំខាងលើ ដើរតួនាទីជាអ្នកសម្របសម្រួល និងពង្រឹងសមត្ថភាព សមាជិក និងប្រជាពលរដ្ឋទូទៅ ៥. ភាពជាម្ចាស់ ជាពិសេសស្វ័យភាពហិរញ្ញវត្ថុ ៦. ផ្តល់ឱកាសស្មើគ្នាចំពោះបុរស ស្រ្តី និងយុវជនក្នុងរចនាសម្ព័ន្ធដឹកនាំ និងការសម្រេចចិត្តផ្សេងៗ។ គ៤ - គោលនយោបាយ៖  ជំរុញឲ្យមានការអភិវឌ្ឍ នូវគោល​នយោ​បាយ គបម ជាពិសេសគោលនយោបាយដូចបាន​សន្យា​ជាមួយ​ម្ចាស់ឆ្នោត និង ឯកសារ​ គោល​នយោបាយ ​ សៀវភៅបៃតង របស់គបម។

អ្នកដឹកនាំនយោបាយល្អ

ខាងក្រោម​នេះ​គឺជា​គុណសម្បត្តិ​មួយចំនួន​របស់​មេដឹកនាំ​នយោបាយ​ល្អ​៖ សុចរិតភាព៖ អ្នកដឹកនាំនយោបាយល្អ មានភាពស្មោះត្រង់ និងគួរឱ្យទុកចិត្ត, មានតម្លាភាពចំពោះ​​រាល់សកម្មភាព និងការសម្រេចចិត្ត និងចាត់ទុក​ផលប្រយោជន៍របស់ម្ចាស់ឆ្នោតនៅក្នុងមណ្ឌលរបស់ខ្លួនជាធំ។ ភាពក្លាហាន៖ អ្នកដឹកនាំនយោបាយល្អមិនខ្លាចក្នុងការក្រោកឈរ ឬ​ប្រឈម ចំពោះអ្វីដែលខ្លួនជឿនោះទេ សូម្បីការក្រោកឈរ មិនមានប្រជាប្រិយភាពក៏ដោយ។ អ្នកនយោបាយបែបនេះ មានឆន្ទៈ​ក្នុងការសម្រេចចិត្តដ៏ស្វិតស្វាញ ទោះបីជា គាត់ដឹងថា គាត់នឹងប្រឈម​ជាមួយក្រុមជំទាស់​ក៏ដោយ។ ទស្សនៈវិស័យ៖ អ្នកដឹកនាំនយោបាយល្អ មានចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគតសហគមន៍ ឬប្រទេសរបស់ខ្លួន។ អ្នកដឹកនាំ​បែបនេះ អាចបង្ហាញ ឬប្រាប់​នូវចក្ខុវិស័យនេះ ដល់អ្នកដទៃ ឬអ្នកគាំទ្រ និងជំរុញឱ្យមានសកម្មភាព​ឆ្ពោះទៅរកទស្សនៈវិស័យនេះ។ ជំនាញទំនាក់ទំនង៖ អ្នកដឹកនាំនយោបាយល្អ គឺជាអ្នកដែលចេះ ប្រាស្រ័យទាក់ទងដ៏មានប្រសិទ្ធភាព, អាចពន្យល់យ៉ាងច្បាស់ពីគំនិត និងគោលនយោបាយរបស់បក្ស ទៅអ្នកដ៏ទៃ ឬអ្នកគាំទ្រ ហើយអាចបង្កើតការឯកភាពគ្នា នាំឱ្យធ្វើការងារ​បានសម្រេច។ ជំនាញសហការ៖ អ្នកដឹកនាំនយោបាយល្អ អាចធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយអ្នកដទៃ សូម្ប...