Skip to main content

គោលនយោបាយសំខាន់ៗ​១១​ចំណុច​របស់គណបក្សប្រជាធិបតេយ្យមូលដា្ឋន (គបម)

១. កំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមតែ២អាណត្តិ។ តម្កល់ផលប្រយោជន៍ជាតិជាធំ។

២. បញ្ឍប់ការរើសអើងនយោបាយ។ លុបបំបាត់បក្សពួកនិយម លុបបំបាត់អំពើពុករលួយ។ ៣. ការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់រូប ពីការរំលោភបំពានរបស់អ្នកមានអំណាច ជាពិសេស ការពារសិទ្ធិនយោបាយ សិទ្ធិស្រ្តី សិទ្ធិការងារនិងសេដ្ឋកិច្ច សិទ្ធិសហជីព និងសិទ្ធិដីធ្លី។

៤. ផ្តល់សេវាព្យាបាលប្រកបដោយគុណភាពជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយមិនគិតថ្លៃ។

៥. ផ្តល់ឱកាសដល់យុវជនទទួលបានការសិក្សាគ្រប់ជំនាញ និងគ្រប់កម្រិតដោយឥតគិតថ្លៃ។

៦. ជួយពលរដ្ឋដោះបំណុលតាមរយៈគោលនយោបាយហិរញ្ញវត្ថុ និងឱកាសទទួលបានប្រាក់ចំណូល។

៧. ជួយកសិករទទួលបាន ទឹក ទុន ទីផ្សារល្អ។ សកហគមន៍កសិកម្មទទួលបានទុនមានការប្រាក់៣%ក្នុងមួយឆ្នាំ។គាំទ្រឱ្យមានសហគ្រាស ផលិតជី ថ្នាំនិងសម្ភារៈកសិកម្មក្នុងស្រុក ដើម្បីកាត់បន្ថយការចំណាយរបស់កសិករ។

៨. ការពារនិងអភិរក្សព្រៃឈើ ការពារព្រៃឈើលិចទឹក និងស្ដារប្រឡាយ ស្ទឹង បឹង ព្រែក អូរ ឱ្យស្រុកខ្មែរសម្បូរត្រីឡើងវិញ និងផ្ដល់ជាប្រភពទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់លើវិស័យកសិកម្ម។ 

៩. ផ្តល់ប្រាក់ឧបត្ថម្ភ៥០% នៃប្រាក់ខែគោល ជូនកម្មករនិយោជិតរហូតដល់ ៥ខែ ក្នុងកំឡុងពេលគ្មានការងារធ្វើ និងជួយបណ្ដុះបណ្ដាលជំនាញបន្ថែមឲ្យទទួលបានការងារថ្មី។

១០. ផ្តល់ប្រាក់ឧបត្ថម្ភជូនចាស់ៗ អាយុចាប់ពី៦៥ឆ្នាំឡើង ចំនួន២៥ម៉ឺនរៀលក្នុងមួយខែ និងឧបត្ថម្ភស្រ្តីគ្រប់រូប ចំនួន៨០ម៉ឺនរៀលពេលសម្រាលកូនម្តង។ ជនពិការគ្មានលទ្ធភាពធ្វើការទទួលបានការគាំពារពីរដ្ឋ។

១១. ដោះស្រាយបញ្ហាគ្រឿងញៀន កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។

Comments

អត្ថបទមើលច្រើន​ជាងគេ

គោលនយោបាយ ១១ ចំណុច​របស់គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន

ដើម្បីចូលរួម​ប្រកួត​ប្រជែង​​ក្នុងបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ដែលនឹង​​ប្រព្រឹត្ត​ទៅនៅថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​  បានដាក់ចេញនូវ​គោលនយោបាយ​សំខាន់​១១​ចំណុច​ដូចខាងក្រោម៖  

គោលនយោបាយ ១១ចំណុចរបស់គណបក្សប្រជាធិបតេយ្យមូលដា្ឋន

គោលនយោបាយ ១១ចំណុចសំខាន់ៗរបស់គណបក្សប្រជាធិបតេយ្យមូលដា្ឋន (គបម) ដើម្បីចូលរួមប្រកួតប្រជែង​​​ក្នុងការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី៧ ដែលនឹង​ប្រព្រឹត្ត​ទៅ ​នៅថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានដាក់ចេញនូវគោលនយោបាយសំខាន់​ៗ​១១ចំណុច​ដូច​ខាងក្រោម៖​ កំណត់អាណត្តិនាយករដ្ឋមន្ត្រី​ត្រឹមតែ២អាណត្តិ។ តម្កល់ផលប្រយោជន៍ជាតិជាធំ។ បញ្ឍប់ការរើសអើងនយោបាយ។ លុបបំបាត់បក្សពួកនិយម លុបបំបាត់​អំពើពុករលួយ។ ការពារសិទ្ធិ និងផលប្រយោជន៍​របស់​ប្រជាពលរដ្ឋគ្រប់រូប ពីការរំលោភបំពានរបស់អ្នកមានអំណាច​ ជាពិសេស ការពារ​សិទ្ធិនយោបាយ សិទ្ធិស្រ្តី សិទ្ធិការងារនិងសេដ្ឋកិច្ច សិទ្ធិសហជីព​ និងសិទ្ធិដីធ្លី។ ផ្តល់សេវាព្យាបាលប្រកបដោយគុណភាពជូនប្រជាពលរដ្ឋខ្មែរ​គ្រប់រូប ដោយមិនគិតថ្លៃ។ ផ្តល់ឱកាសដល់យុវជន​ទទួលបាន​ការ​សិក្សា​គ្រប់ជំនាញ និងគ្រប់កម្រិតដោយឥតគិតថ្លៃ។ ជួយពលរដ្ឋដោះបំណុលតាមរយៈគោលនយោបាយហិរញ្ញវត្ថុ និងឱកាសទទួលបានប្រាក់ចំណូល។ ជួយកសិករ​ទទួលបាន​ ទឹក​ ទុន ទីផ្សារ​ល្អ។ សកហគមន៍កសិកម្ម​ទទួលបាន​ទុនមាន​ការប្រាក់​៣%​ក្នុងមួយឆ្នាំ។​គាំទ្រ​ឱ្យមានសហគ្រាស ផលិតជី ថ្នាំនិងសម្ភារៈកសិកម្មក្នុងស្រុក ដើម្បីកាត់...

សេចក្តីថ្លែងការណ៍

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សូមសម្ដែងការហួសចិត្តលើ «សំណើសុំពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លេខ ៦៣៥ គ.ជ.ប ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣»។ #GDP #គបម #បោះឆ្នោត២០២៣ #ElectionsKH

គ៤​ របស់គបម តើគ៤​ជាអ្វី?

គ៤គឺជា​អក្សរ​កាត់​ទាំង៤ ​ដែលតាងពាក្យ គុណតម្លៃ គោលបំណង គោលការណ៍​គ្រឹះ និង គោលនយោបាយ គ១ - គុណតម្លៃ៖  សាមគ្គីភាព យុត្តិធម៌ អហិង្សា គ២ - គោលបំណង៖  ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និង ប្រទេសជាតិ មានអធិបតេយ្យពេញលេញ   គ៣ - គោលការណ៍គ្រឹះ៖ ១.   ស្ម័គ្រចិត្ត និងបើកចំហរ ២.   សមាជិកធិបតេយ្យ (ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស) ៣.   ប្រជាធិបតេយ្យបែបវិមជ្ឈការ ៤.   អ្នកដឹកនាំខាងលើ ដើរតួនាទីជាអ្នកសម្របសម្រួល និងពង្រឹងសមត្ថភាព សមាជិក និងប្រជាពលរដ្ឋទូទៅ ៥. ភាពជាម្ចាស់ ជាពិសេសស្វ័យភាពហិរញ្ញវត្ថុ ៦. ផ្តល់ឱកាសស្មើគ្នាចំពោះបុរស ស្រ្តី និងយុវជនក្នុងរចនាសម្ព័ន្ធដឹកនាំ និងការសម្រេចចិត្តផ្សេងៗ។ គ៤ - គោលនយោបាយ៖  ជំរុញឲ្យមានការអភិវឌ្ឍ នូវគោល​នយោ​បាយ គបម ជាពិសេសគោលនយោបាយដូចបាន​សន្យា​ជាមួយ​ម្ចាស់ឆ្នោត និង ឯកសារ​ គោល​នយោបាយ ​ សៀវភៅបៃតង របស់គបម។

អ្នកដឹកនាំនយោបាយល្អ

ខាងក្រោម​នេះ​គឺជា​គុណសម្បត្តិ​មួយចំនួន​របស់​មេដឹកនាំ​នយោបាយ​ល្អ​៖ សុចរិតភាព៖ អ្នកដឹកនាំនយោបាយល្អ មានភាពស្មោះត្រង់ និងគួរឱ្យទុកចិត្ត, មានតម្លាភាពចំពោះ​​រាល់សកម្មភាព និងការសម្រេចចិត្ត និងចាត់ទុក​ផលប្រយោជន៍របស់ម្ចាស់ឆ្នោតនៅក្នុងមណ្ឌលរបស់ខ្លួនជាធំ។ ភាពក្លាហាន៖ អ្នកដឹកនាំនយោបាយល្អមិនខ្លាចក្នុងការក្រោកឈរ ឬ​ប្រឈម ចំពោះអ្វីដែលខ្លួនជឿនោះទេ សូម្បីការក្រោកឈរ មិនមានប្រជាប្រិយភាពក៏ដោយ។ អ្នកនយោបាយបែបនេះ មានឆន្ទៈ​ក្នុងការសម្រេចចិត្តដ៏ស្វិតស្វាញ ទោះបីជា គាត់ដឹងថា គាត់នឹងប្រឈម​ជាមួយក្រុមជំទាស់​ក៏ដោយ។ ទស្សនៈវិស័យ៖ អ្នកដឹកនាំនយោបាយល្អ មានចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគតសហគមន៍ ឬប្រទេសរបស់ខ្លួន។ អ្នកដឹកនាំ​បែបនេះ អាចបង្ហាញ ឬប្រាប់​នូវចក្ខុវិស័យនេះ ដល់អ្នកដទៃ ឬអ្នកគាំទ្រ និងជំរុញឱ្យមានសកម្មភាព​ឆ្ពោះទៅរកទស្សនៈវិស័យនេះ។ ជំនាញទំនាក់ទំនង៖ អ្នកដឹកនាំនយោបាយល្អ គឺជាអ្នកដែលចេះ ប្រាស្រ័យទាក់ទងដ៏មានប្រសិទ្ធភាព, អាចពន្យល់យ៉ាងច្បាស់ពីគំនិត និងគោលនយោបាយរបស់បក្ស ទៅអ្នកដ៏ទៃ ឬអ្នកគាំទ្រ ហើយអាចបង្កើតការឯកភាពគ្នា នាំឱ្យធ្វើការងារ​បានសម្រេច។ ជំនាញសហការ៖ អ្នកដឹកនាំនយោបាយល្អ អាចធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយអ្នកដទៃ សូម្ប...