គោលនយោបាយ ១១ចំណុចសំខាន់ៗរបស់គណបក្សប្រជាធិបតេយ្យមូលដា្ឋន (គបម)
ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់ចេញនូវគោលនយោបាយសំខាន់ៗ១១ចំណុចដូចខាងក្រោម៖
- កំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមតែ២អាណត្តិ។ តម្កល់ផលប្រយោជន៍ជាតិជាធំ។
- បញ្ឍប់ការរើសអើងនយោបាយ។ លុបបំបាត់បក្សពួកនិយម លុបបំបាត់អំពើពុករលួយ។
- ការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់រូប ពីការរំលោភបំពានរបស់អ្នកមានអំណាច ជាពិសេស ការពារសិទ្ធិនយោបាយ សិទ្ធិស្រ្តី សិទ្ធិការងារនិងសេដ្ឋកិច្ច សិទ្ធិសហជីព និងសិទ្ធិដីធ្លី។
- ផ្តល់សេវាព្យាបាលប្រកបដោយគុណភាពជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយមិនគិតថ្លៃ។
- ផ្តល់ឱកាសដល់យុវជនទទួលបានការសិក្សាគ្រប់ជំនាញ និងគ្រប់កម្រិតដោយឥតគិតថ្លៃ។
- ជួយពលរដ្ឋដោះបំណុលតាមរយៈគោលនយោបាយហិរញ្ញវត្ថុ និងឱកាសទទួលបានប្រាក់ចំណូល។
- ជួយកសិករទទួលបាន ទឹក ទុន ទីផ្សារល្អ។ សកហគមន៍កសិកម្មទទួលបានទុនមានការប្រាក់៣%ក្នុងមួយឆ្នាំ។គាំទ្រឱ្យមានសហគ្រាស ផលិតជី ថ្នាំនិងសម្ភារៈកសិកម្មក្នុងស្រុក ដើម្បីកាត់បន្ថយការចំណាយរបស់កសិករ។
- ការពារនិងអភិរក្សព្រៃឈើ ការពារព្រៃឈើលិចទឹក និងស្ដារប្រឡាយ ស្ទឹង បឹង ព្រែក អូរ ឱ្យស្រុកខ្មែរសម្បូរត្រីឡើងវិញ និងផ្ដល់ជាប្រភពទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់លើវិស័យកសិកម្ម។
- ផ្តល់ប្រាក់ឧបត្ថម្ភ៥០% នៃប្រាក់ខែគោល ជូនកម្មករនិយាជិតរហូតដល់ ៥ខែ ក្នុងកំឡុងពេលគ្មានការងារធ្វើ និងជួយបណ្ដុះបណ្ដាលជំនាញបន្ថែមឲ្យទទួលបានការងារថ្មី។
- ផ្តល់ប្រាក់ឧបត្ថម្ភជូនចាស់ៗ អាយុចាប់ពី៦៥ឆ្នាំឡើង ចំនួន២៥ម៉ឺនរៀលក្នុងមួយខែ និងឧបត្ថម្ភស្រ្តីគ្រប់រូប ចំនួន៨០ម៉ឺនរៀលពេលសម្រាលកូនម្តង។ ជនពិការគ្មានលទ្ធភាពធ្វើការទទួលបានការគាំពារពីរដ្ឋ។
- ដោះស្រាយបញ្ហាគ្រឿងញៀន កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។
Comments
Post a Comment