Skip to main content

ប្រវត្តិនៃការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ​ត្រូវបាន​បង្កើតឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥
បច្ចុប្បន្ន លោក យ៉េង វីរៈ ជាប្រធាន ឬជាមេបក្ស
ប្រវត្តិនៃការបង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន៖
មុន​បង្កើតគណបក្សនេះឡើង​ ក្រុមបញ្ញវន្ត និងអ្នកដឹកនាំអង្គការសង្គមស៊ីវិលខ្មែរមួយចំនួនបាន​ស្រុះស្រួល​​គ្នា​បង្កើតបណ្តាញសង្គមមួយ ហៅថា បណ្ដាញសង្គម​ «ខ្មែរដើម្បីខ្មែរ» នៅខែកញ្ញា ឆ្នាំ២០១៤។ ការបង្កើតបណ្ដាញ​នេះឡើង​គឺ​ ក្នុងគោល​បំណង តស៊ូមតិ និងអប់រំនយោបាយដល់ប្រជាពលរដ្ឋ ជាពិសេសជំរុញ​​គណបក្សនយោបាយនីមួយៗ ឱ្យមានគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស និងប្រកួតប្រជែងគ្នានូវគោលនយោបាយល្អៗ ដើម្បី ដោះស្រាយបញ្ហារបស់​ប្រជាពលរដ្ឋ និងបញ្ហារបស់​ជាតិ​។
ក្រោយមកចាប់ពីខែមករា ឆ្នាំ២០១៥មក សមាជិកស្ថាបនិកនៃបណ្តាញ «ខ្មែរដើម្បីខ្មែរ» បានចាប់​ផ្ដើម​ពិគ្រោះយោបល់ជាមួយតំណាងប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋមកពីខេត្ត កំពង់ស្ពឺ តាកែវ និងខេត្តកំពត រហូតឈានដល់​បានបង្កើតគណបក្សនយោបាយថ្មីមួយ នៅថ្ងៃទី​០២ ខែសីហា ឆ្នាំ២០១៥ ដោយ មានឈ្មោះថា «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន - ហៅកាត់ថា គបម» (ជាភាសាអង់គ្លេសមានឈ្មោះ​ថា Grassroots Democratic Party - GDP)។
គោលបំណង បេសកកម្ម និង​ទិសដៅ របស់​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)
គោលបំណងវែងឆ្ងាយ៖ ​ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និងប្រទេសជាតិមានអធិបតេយ្យពេញលេញ​។​
បេសកកម្ម៖ បណ្តុះអ្នកដឹកនាំល្អ និងកសាងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យទូទាំងប្រទេស។
​​ទិសដៅ៖ ជ្រើសរើស និងបណ្តុះបណ្តាលអ្នកដឹកនាំនៅតាមមូលដ្ឋានឱ្យបានគ្រប់ភូមិឃុំ ដើម្បីក្លាយជាអ្នកដឹកនាំ​ជំហរ ឬសសរទ្រូងនៃសង្គមប្រជាធិបតេយ្យ។

Comments