Skip to main content

Posts

គោលនយោបាយ ១១ចំណុចរបស់គណបក្សប្រជាធិបតេយ្យមូលដា្ឋន

គោលនយោបាយ ១១ចំណុចសំខាន់ៗរបស់គណបក្សប្រជាធិបតេយ្យមូលដា្ឋន (គបម) ដើម្បីចូលរួមប្រកួតប្រជែង​​​ក្នុងការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី៧ ដែលនឹង​ប្រព្រឹត្ត​ទៅ ​នៅថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានដាក់ចេញនូវគោលនយោបាយសំខាន់​ៗ​១១ចំណុច​ដូច​ខាងក្រោម៖​ កំណត់អាណត្តិនាយករដ្ឋមន្ត្រី​ត្រឹមតែ២អាណត្តិ។ តម្កល់ផលប្រយោជន៍ជាតិជាធំ។ បញ្ឍប់ការរើសអើងនយោបាយ។ លុបបំបាត់បក្សពួកនិយម លុបបំបាត់​អំពើពុករលួយ។ ការពារសិទ្ធិ និងផលប្រយោជន៍​របស់​ប្រជាពលរដ្ឋគ្រប់រូប ពីការរំលោភបំពានរបស់អ្នកមានអំណាច​ ជាពិសេស ការពារ​សិទ្ធិនយោបាយ សិទ្ធិស្រ្តី សិទ្ធិការងារនិងសេដ្ឋកិច្ច សិទ្ធិសហជីព​ និងសិទ្ធិដីធ្លី។ ផ្តល់សេវាព្យាបាលប្រកបដោយគុណភាពជូនប្រជាពលរដ្ឋខ្មែរ​គ្រប់រូប ដោយមិនគិតថ្លៃ។ ផ្តល់ឱកាសដល់យុវជន​ទទួលបាន​ការ​សិក្សា​គ្រប់ជំនាញ និងគ្រប់កម្រិតដោយឥតគិតថ្លៃ។ ជួយពលរដ្ឋដោះបំណុលតាមរយៈគោលនយោបាយហិរញ្ញវត្ថុ និងឱកាសទទួលបានប្រាក់ចំណូល។ ជួយកសិករ​ទទួលបាន​ ទឹក​ ទុន ទីផ្សារ​ល្អ។ សកហគមន៍កសិកម្ម​ទទួលបាន​ទុនមាន​ការប្រាក់​៣%​ក្នុងមួយឆ្នាំ។​គាំទ្រ​ឱ្យមានសហគ្រាស ផលិតជី ថ្នាំនិងសម្ភារៈកសិកម្មក្នុងស្រុក ដើម្បីកាត់

ប្រវត្តិនៃការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ​ត្រូវបាន​បង្កើតឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ បច្ចុប្បន្ន លោក យ៉េង វីរៈ ជាប្រធាន ឬជាមេបក្ស ប្រវត្តិនៃការបង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន៖ មុន​បង្កើតគណបក្សនេះឡើង​ ក្រុមបញ្ញវន្ត និងអ្នកដឹកនាំអង្គការសង្គមស៊ីវិលខ្មែរមួយចំនួនបាន​ស្រុះស្រួល​​គ្នា​បង្កើតបណ្តាញសង្គមមួយ ហៅថា បណ្ដាញសង្គម​ «ខ្មែរដើម្បីខ្មែរ» នៅខែកញ្ញា ឆ្នាំ២០១៤។ ការបង្កើតបណ្ដាញ​នេះឡើង​គឺ​ ក្នុងគោល​បំណង តស៊ូមតិ និងអប់រំនយោបាយដល់ប្រជាពលរដ្ឋ ជាពិសេសជំរុញ​​គណបក្សនយោបាយនីមួយៗ ឱ្យមានគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស និងប្រកួតប្រជែងគ្នានូវគោលនយោបាយល្អៗ ដើម្បី ដោះស្រាយបញ្ហារបស់​ប្រជាពលរដ្ឋ និងបញ្ហារបស់​ជាតិ​។ ក្រោយមកចាប់ពីខែមករា ឆ្នាំ២០១៥មក សមាជិកស្ថាបនិកនៃបណ្តាញ «ខ្មែរដើម្បីខ្មែរ» បានចាប់​ផ្ដើម​ពិគ្រោះយោបល់ជាមួយតំណាងប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋមកពីខេត្ត កំពង់ស្ពឺ តាកែវ និងខេត្តកំពត រហូតឈានដល់​បានបង្កើតគណបក្សនយោបាយថ្មីមួយ នៅថ្ងៃទី​០២ ខែសីហា ឆ្នាំ២០១៥ ដោយ មានឈ្មោះថា «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន - ហៅកាត់ថា គបម» (ជាភាសាអង់គ្លេសមានឈ្មោះ​ថា Grassroots Democratic Party - GDP)។ គោលបំណង បេសកកម្ម និង​ទិសដៅ របស